បា្រសាទបាភួនមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពី ប្រាសាទបាយ័ន និងក្បែរ ព្រះពន្លាជល់ដំរី ។ បើយើងដើរឆ្លងកាត់ចេញពីប្រាសាទបាយ័នបន្តិចឆ្ពោះទៅទិសខាងជើដែលងស្ថិតនៅខាងឆ្វេងដៃមានរោងរូបសំណាក់ព្រះពុទ្ធដល់ធំមួយ ហើយបើយើងដើរឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែលបួនដប់ម៉ែត្រទីនោះ យើងឃើញមានបំណែកថ្មយ៉ាងច្រើនអនេករាយពាសពេញផ្លូវឆ្ពោះទៅកាន់ប្រាសាទបាពួន។ ហើយបើយើងទស្សនាប្រាសាទបាពួនពីទិសខាងកើតដោយឡើងពីទីលានខាងមុខយើងនឹងឃើញផ្លូវតភ្ជាប់ពីព្រលានខាងមុខសំដៅទៅកាន់ខឿនរបស់ប្រាសាទជាទម្រង់ស្ពានផ្លូវចូល។
ឈ្មោះប្រាសាទបាពួនបើ តាមមាត់អ្នកស្រុកដែលហៅ "បាភួន" នេះ មានឈ្មោះជាភាសាសំស្រ្កឹតថា "ភូវនតិលក (Bhuvan-tilaka) ឬ ព្រះភូវន (តិលក)" ដែលលោក ហ្សកសឺដែសគិតថាមានន័យដូចគ្នាទៅនឹង "ត្រៃលោក្យតិលក (Trailokyatilaka)" ដែលប្រែមកថា "ភពបី"។ ឈ្មោះ ត្រៃលោក្យតិលកដែល មានចារនៅក្នុងសិលាចារឹកលង្វែកដែលនិយាយទាក់ទងនឹងប្រាសាទបាភួន។ រីឯអ្នកគ្រូ ពៅ សាវរស យល់ថាឈ្មោះបាភួននេះក្លាយមកពី "ត្រីភូវនចូធាមណិ (Tribhuvanacūḍāmaṇi)" ប៉ុន្តែអ្នកគ្រូមិនបានពន្យល់ពីឈ្មោះនេះមកពីសិលាចារឹកណាមួយទេ។ ទោះជាយ៉ាងណាក្ដី "ភួន" ក្លាយមកពី "ភូវន" ដែលជាសម្លេងខ្លីទម្លាប់ហៅតាមមាត់ខ្មែរ។ រីឯ "បា" វិញ ពោលគឺមានន័យស្មើនឹង "ព្រះ"។ ឈ្មោះប្រាសាទផ្សេងទៀតក៏មានហៅជួនកាល "បា" ជួនកាល "ព្រះ" ដូចជាប្រាសាទ "ព្រះគោ" ឬ "បាគោ" (ប្រាសាទនៅរលួស)ជាដើម។ តាមសិលាចារឹកលង្វែកដដែលនេះ ប្រាសាទបាភួនមានឈ្មោះដើម "ហេមាទ្រី (Hemadri)" មានន័យថា "ភ្នំមាស"។ សូមសម្រួលនិងសង្ខេបន័យនៅក្នុងសិលាចារឹកដែលនិយាយថា "នៅកណ្ដាលជម្ពូទ្វិប ដែលជាលំនៅនៃទេពទាំងឡាយ មានភ្នំមាសមួយ (ហេមាទ្រី)។ ព្រះបាទឧទ័យទិត្យវរ្ម័នទី២បានលើកភ្នំមាសមួយនេះនៅកណ្ដាលទីក្រុង..."។ ទាក់ទងនឹងភ្នំមាស ឬប្រាសាទមាសនេះក៏មាននិយាយនៅក្នុងកំណត់ត្រារបស់អ្នកការទូតចិន ជីវតាក្វាន់ ដែលមកអង្គរនៅក្នុងឆ្នាំ១២៩៦។ក្នុងកំណត់ត្រានោះនិយាយថា៖ "...ព្រះរាជវាំងស្ថិតនៅផ្នែកខាងជើងនៃប្រាសាទមាសនិងស្ពានមាស នៅជិតទ្វារចូលខាងជើង ចម្ងាយប្រហែលពី៥ទៅ៦លី (ព្រះរាជវាំងគឺនៅក្នុងបរិវេណអង្គរធំ មានប្រាសាទភិមានអាកាសនៅកណ្ដាល) ។ អ្នកស្រាវជ្រាវយល់ថាប្រាសាទមាសនិងស្ពានមាសដែលនិយាយក្នុងកំណត់ត្រាចិននោះ គឺជាប្រាសាទបាភួននេះឯង។
ប្រាសាទបាភួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែភូវន តែប៉ុណ្ណោះ ហោយពាក្យថា ភូវន ក្លាយជាភូនវិញ។ ពាក្យត្រីភូវនមានន័ថាអ្នកដែលគ្រប់គ្រងលើភពទាំងបី។ ចំនែកពាក្យដែលក្លាយទៅជាពួន គឺមានន័យថាលាក់បំបាំងកាយ ដែលប្រាស់ចាក់ពីឈ្មោះដើមដែលមានន័យគ្រប់គ្រាន់។ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ ១០៥០-១០៦៦ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ទាក់ទងនឹងភ្នំមាស ឬប្រាសាទមាសនេះក៏មាននិយាយនៅក្នុងកំណត់ត្រារបស់អ្នកការទូតចិន ជីវតាក្វាន់ ដែលមកអង្គរនៅក្នុងឆ្នាំ១២៩៦និង៩៧ដែរ។ ក្នុងកំណត់ត្រានោះនិយាយថា "...ព្រះរាជវាំងស្ថិតនៅផ្នែកខាងជើងនៃប្រាសាទមាសនិងស្ពានមាស នៅជិតទ្វារចូលខាងជើង ចម្ងាយប្រហែលពី៥ទៅ៦លី អ្នកស្រាវជ្រាវយល់ថាប្រាសាទមាសនិងស្ពានមាសដែលនិយាយក្នុងកំណត់ត្រាចិននោះ គឺជាប្រាសាទបាភួននេះឯង ។
លក្ខណៈស្ថាបត្យកម្ម
ប្រាសាទបាពួនគឺជាប្រាសាទភ្នំ តំណាងឱ្យភ្នំសុមេរុដែលជាទីស្ថានរបស់អាទិទេពគង់នៅ។ នៅចំពីមុខតួប៉មរបស់ប្រាសាទបែរមុខទៅទិសខាងកើតតំណាងឱ្យសិរីសួស្តី មានស្ពានមួយប្រវែង២០០ម៉ែត្រទទឹងប្រវែង២.៥ម៉ែត្រ ទ្រដោយសសរ ចំនួន ៥៤៧ដើម រៀបគ្នាជាជួរយ៉ាងស្មើ ស្ពាននេះត្រូវបានប្រើប្រាស់សម្រាប់ដើរចេញចូលគឺតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទីឋានសួគ៌។ នៅខាងឆ្វេងនៃស្ពានមានស្រះទឹកមួយទំហំ ៣៧ម៉ែត្រ គុណ២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។ ស្រះនេះត្រូវបានគេយល់ថា គេប្រើសម្រាប់ពិធីលាងបាបនៅសមួយនោះ។ កំពែងរបស់ប្រាសាទមានទំហំ ៤២៥ម៉ែត្រ គុណនឹង ១២៤ម៉ែត្រ ប៉ុន្តែរាងរបស់កំពែងត្រូវបានបាក់បែកខូចខាតទាំងស្រុង រីឯតួប្រាសាទមានបណ្តោយប្រវែង ១២០ម៉ែត្រ និងទទឹងប្រវែង១០០ម៉ែត្រ មានកម្ពស់ប្រហែល៥០ម៉ែត្រ។ សំណង់ប្រាសាទកសាងដោយថ្មភក់ស្រោបពីខាងក្រៅ រីឯពំនូតដីនិងថ្មបាយក្រៀមត្រូវបានធ្វើជាខឿនស្ថិតនៅផ្នែកខាងក្នុង។ តួរបស់ប្រាសាទមានបីថ្នាក់ ថ្នាក់នីមួយៗព័ន្ធជុំវិញដោយសាងពីថ្មភក់លម្អ ដោយបង្អួចចំហជាច្រើននិងខ្លោងទ្វារមួយផងដែរ ប៉ុន្តែសាលទាំងនោះត្រូវបានបែកបាក់ជាច្រើន។ ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ ថ្មបាយក្រៀម និងឈើ ប្រាសាទនេះមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹង ល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនា សម័យលង្វែក។ តួប្រាសាទមានរាងខ្ពស់ត្រដែតមានជណ្តើរប្រាំថ្នាក់ទៅលើ។ ជណ្លើរនេះសង់អំពីថ្មភក់ប្លែកពីជណ្លើរទាំងឡាយ។
ប្រាសាទបាពួនត្រូវបានរៀបចំជុសជុលឡើងវិញ ដោយគម្រោងអង្គការ EFEO ចាប់ពីឆ្នាំ១៩៦០។ ប៉ុន្តែនៅក្នុងឆ្នាំ១៩៧២គម្រោងនេះត្រូវបានផ្អាកដំណើរការមួយរយៈពេល ដោយហេតុអសន្តិសុខ និងពួកទាហានខ្មែរក្រហមមិនអនុញ្ញាតឱ្យបន្តការងារ។ ប៉ុន្តែប្រាសាទនេះចាប់ផ្តើមគម្រោងជុសជុលសារឡើងវិញចាប់ពីឆ្នាំ១៩៩៥ បន្ទាប់ពីបានផ្អាកការដ្ឋានរយៈពេល២៥ឆ្នាំ។ គម្រោងនេះត្រូវបានកំណត់បញ្ចប់នៅឆ្នាំ២០០៤ ដោយចំណាយទឹកប្រាក់ជាង ១០លានដុល្លារសហរដ្ឋអាមេរិច ប៉ុន្តែប្រាសាទជាក់ស្តែងប្រាសាទនេះត្រូវបានជុសជុលបន្ត និងបញ្ចប់គម្រោងជាស្ថាពរនៅខែមេសាឆ្នាំ២០១១ ហើយត្រូវបានសម្ពោធឱ្យប្រើប្រាស់ និងទស្សនាជាផ្លូវការណ៍នៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១១ ក្រោមអធិបតីព្រះមហាក្សត្រ សម្តេច ព្រះបាទនរោត្តមសីហមុនី និងនាយករមន្រ្តីបារាំងឈ្មោះ Francois Fillon ។
ឯកសារយោង
1. ↑ អត្តបទដកស្រង់ដោយលោក ញឹម សុធាវិន្ទ
2. ↑ សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក កែវ ភួង បោះពុម្ពឆ្នាំ២០០៥ ត្រង់ទំព័រ១២៤
3. ↑ លោកសាស្រ្តចារ្យ អាំង ជូលាន
4. ↑ សៀវភៅ មគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ២ ដោយលោក ហែម សោភ័ន្ត ទំព័រទី៥០។
0 Comments