អ្នកស្រុកមានជំនឿថា បើមនុស្សណាម្នាក់មានសក់កណ្តាញ់ស្អិតជាប់គ្នាបេះមិនចេញ ជាអ្នកមានឫទ្ធិបារមីខ្លាំងពូកែ ព្រោះមានខ្មោចព្រាយបិសាចចាំថែរក្សា ។សក់កណ្តាញ់ជាសក់ដែលក្រញាញ់ចាក់ស្រែះជាប់បេះមិនចេញដូចជ័រស្អិត ។ តាមធម្មតាសក់កណ្តាញ់គេមិនហ៊ានកាត់ ឬកោរចេញទេ ព្រោះខ្លាចម្ចាស់សក់នោះឈឺ ឬកើតមានគ្រោះអាក្រក់ផ្សេងៗកើតឡើង ប៉ុន្តែបើសក់នោះចេះតែរីកធំទៅៗ ចាស់អាចធ្វើពិធីសែនព្រេនបន្តិចបន្តួចដើម្បីសុំកាត់សក់កណ្តាញ់នោះចេញ ទើបមិនមានទុក្ខភ័យ ។
កណ្តាញ់ គឺជាសក់ ឬរោម ដែលចាក់ស្រេះរមូល
ចូលគ្នាដូចសំបុកចាប។ កណ្តាញ់ ច្រើនកើតនៅលើពពួកមនុស្សមួយចំនួន ដូចជា ស្នងរូប មេមត់ឬមេស្នឹង និង
នៅលើគ្រូមន្តអាគម។
កណ្តាញ់ ដែលកើតនៅលើសត្វ ជាពិសេស សក់សត្វសេះ មាន
ដោយកម្រ។ កណ្តាញ់ ច្រើនជាទីជម្រកនៃបារមី
និងដួងព្រលឹងវិញ្ញាណ ដូចជាខ្មោចព្រាយបិសាច អារុក្ខអារក្ស
អ្នកតា ជាដើម។ អាស្រ័យហេតុនេះហើយ ទើបកណ្តាញ់ ត្រូវបានចាត់ទុកថា ជាវត្ថុស័ក្តិសិទ្ធ និងជាទីរាប់អាន
នៃបណ្តាគ្រូមន្តអាគម និងពួកអ្នកដែលមានជំនឿលើមន្តអាគម។ជាទូទៅ កណ្តាញ់មានពីរប្រភេទ
គឺកណ្តាញ់សក់ (ឬសក់ដាញ់) និងកណ្តាញ់ម្លប់ (ឬកណ្តាញ់បាត)។តាមជំនឿបុរាណ កណ្ដាញ់ម្លប់នេះពូកែ
ស័ក្តិសិទ្ធខ្លាំងណាស់។ មានសេចក្តីតំណាលតៗថា អ្នកស្រី ឧត្តមស័ក្តិ ឬយាយកណ្តុំស័ក្តិ (ក្រោយមក បាន
ក្លាយជាប្រពន្ធរបស់ លោក ដាប ឈួន) ដែលជាគ្រូមន្តអាគមនិងជាប្រធានស្រីរបស់ក្រុមនារីខ្មែរឥស្សរៈ ប្រចាំ
តំបន់ភ្នំគូលែនខេត្ដសៀមរាប
ត្រូវបានគេទទួល
ស្គាល់ថា គឺជាស្ដ្រីខ្លាំងពូកែ បាញ់មិនមុតដុតមិនឆេះ។ ភាពល្បាញល្បីខ្លាំងពូកែរបស់យាយកណ្តុំស័ក្តិគឺ
ដោយសារតែគាត់មានកណ្តាញ់ម្លប់នេះឯង៕
Credited to: ប្រវត្តិសាស្ត្រកម្ពុជា
0 Comments