តាំងពីដើមរៀងមកនៅគ្រប់បណ្តា
ភូមិឋាន និង គេហដ្ឋានរបស់ជនជាតិខ្មែរ យើងសុទ្ធតែមានរៀបចំអាសនៈផ្សេងៗ
ចាប់តាំងពីរបងផ្ទះមុខ ផ្ទះ និង បរិវេណ ខាងក្នុងផ្ទះនូវអាសនៈ ជំនាងផ្ទះ អាសនៈ
ជីដូនជីតា បុព្វការីជន... ជាពិសេស គឺ ទេវតាព្រះភូមិដែលគេតែងឃើញមុនគេបង្អស់មានប្រតិស្ឋានអាសនៈ
ឬ រានទេវតា តូចមួយនៅខាងមុខគេហដ្ឋាន ដើម្បីគោរព
រំឭកគុណដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងការ ស្វែងរកសេចក្តីសុខដុមរមនា និង ភាព
ចម្រុងចម្រើន ។ រានទេវតានោះខ្មែរ យើងធ្លាប់ហៅយ៉ាងខ្លីថា ព្រះភូមិ ។
តើព្រះភូមិទេវតាមានរូបរាងលក្ខណៈយ៉ាងណា
មានបារមី មហិទ្ធិឫទ្ធិជួយ ដល់អ្នករៀបចំគោរពបូជាយ៉ាងណានោះ ? ខាងក្រោមនេះជាបទសម្ភាសជាមួយលោក
សិង្ហ គា ម្ចាស់ផ្ទះជយភូមិ ប្រធានអង្គការចតុទ្ទិស សង្ឃប្រចាំប្រទេសកម្ពុជា និង
ជាអ្នកស្រាវជ្រាវឯករាជ្យផ្នែកវប្បធម៌ ស្តីពីព្រះភូមិទេវតា ដែលជាទេវតាមួយព្រះអង្គ
ក្នុងចំណោមទេវតាប្រចាំទិសទាំងប្រាំបីនៃភូមិស្ថាន ក្នុងជំនឿ និង
ផ្នត់គំនិតរបស់ជនជាតិខ្មែរយើងតាំងពីបុរាណមក ។
ទឹកមុខរីករាយបង្កប់ទៅដោយស្នាមញញ្ញឹមនៃក្តីស្រឡាញ់វប្បធម៌ដ៏រុងរឿងរបស់
ជាតិខ្មែរ លោក សិង្ហ គា បានលើកបង្ហាញអ្នកយកព័ត៌មានយើងនូវរូបគំនូរមួយផ្ទាំង
យ៉ាងស្រស់ស្អាត រូបទេវតាជិះលើសត្វអណ្តើក រចនាបថខ្មែរសុទ្ធសាធ ដែលមើលទៅ
លោកដូចជាស្រឡាញ់ពេញចិត្តពេញថ្លើមនឹងរូបគំនូរនេះមិនតិចនោះទេ ហើយលោក
បានឧទានបញ្ជាក់ដោយសម្តីមួយៗតែច្បាស់ថា “នេះគឺជារូបគំនូរព្រះភូមិទេវតាដែលខ្ញុំ
បានស្រាវជ្រាវរកឃើញ និង ទើបឱ្យជាងគំនូរខ្មែរដ៏ចំណានគូរឱ្យកាលពីពេលថ្មីៗនេះ”។
លោកបានបន្តឱ្យដឹងថា
នៅក្នុងជំនឿខ្មែរក្រៅពីទេវតាប្រចាំទិសទាំងប្រាំបីនៃភូមិ ឋាននោះ
ខ្មែរក៏មានរុក្ខទេវតាប្រចាំទិសផងដែរ ។ ការប្រតិស្ឋានទីអាស្រ័យនៃពពួក
ទេវតាទាំងនោះគេពុំអាចធ្វើទៅដោយស្មានៗបានទេ ។ ដោយឡែកសម្រាប់ព្រះភូមិ
ទេវតាគួរដាក់ទិសណានៃភូមិឋាន និង មានរូបរាងលក្ខណៈសណ្ឋានបែបណានោះ
បានបាត់ឈឹងគ្មានពុំមានរូបរាងទាល់តែសោះ សូម្បីតែមួយក៏គ្មានដែរ នេះជាការគួរឱ្យ
សោកស្តាយណាស់របស់ជនជាតិខ្មែរកន្លងមក ។
ជាសំណាងល្អ
ព្រះភូមិទេវតាបានយាងត្រឡប់មកវិញ ដែលជាចំណងដៃថ្មីជូនដល់
ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុងប្រ-ទេសក៏ដូចនៅក្រៅប្រទេស ។
លោង
សិង្ហ គា បានបរិយាយគាស់កកាយ វប្បធម៌ដ៏ចំណាស់ដែលបានបាត់បង់ជាយូរមកហើយ នោះ
ទាក់ទងនឹងរឿងព្រះភូមិទេវតាឱ្យទស្សនាវដ្តី ប្រជាប្រិយបានដឹងថា កាលពី ១៩៣៣ ឆ្នាំមុនមាន
ព្រះឥន្ទ្រាធិរាជធ្លាប់យាងចុះមកប្រទេសកម្ពុជាដែល បណ្តាលឱ្យនគរខ្មែរយើងក្លាយជាចក្រភពមួយដ៏រឹងមាំ
និង ខ្លាំងក្លា ។ កាលនោះទំនងជាព្រះរាជាខ្មែរ
ក៏ដូចពលរដ្ឋខ្មែរទូទៅបានប្រកាន់ខ្ជាប់នូវក្បួនច្បាប់ ផ្នែកសាសនា
រហូតដល់ព្រះឥន្ទ្រាធិរាជយាងចុះមក ជួយតម្រង់ទិសដឹកនាំជាតិដល់ព្រះកេតុមាលា ស្តេច
ចក្រពត្តិខ្មែរ ។
ម្ចាស់ផ្ទះព្រះភូមិរូបនេះបន្តថា“ក្រៅពីជំនាងផ្ទះ ជំនាងគ្រឹះស្ថាននោះ
ខ្មែរយើងមានទេវតាប្រាំបី អង្គប្រចាំទិសទាំងប្រាំបីរបស់ភូមិឋាន ឬ សំណង់ធំៗ របស់ជនជាតិខ្មែររាប់ទាំងវត្តអារាមផងដែរ
ក្នុង ចំណោមទេវតាទាំងប្រាំបីអង្គនោះមានមួយព្រះអង្គ
ជាព្រះភូមិដែលជាប្អូនបង្កើតរបស់ស្តេចក្រុងញលី ។ ព្រះអង្គមានតួនាទីថែរក្សាភូមិឱ្យបានសុខចម្រើននៅ
ត្រង់ទិសមួយក្នុងចំណោមទិសទាំងប្រាំបីដែលមាន
ទេវតាមួយអង្គៗចាំថែរក្សាដាច់ដោយឡែកពីគ្នាពុំអាចខុសទិសណាមួយក្នុងទិសទាំងប្រាំបីបានទេ
គឺទេវតាមួយអង្គទិសមួយដាច់ខាត ។
នៅក្នុងការគោរពបូជាព្រះភូមិទេវតាឱ្យបាន
ត្រឹមត្រូវតាមបុរាណាចារ្យនោះ លោក សិង្ហ គា បានប្រាប់ឱ្យដឹងថា“ក្នុងការរៀបចំសែនព្រេនព្រះ
ភូមិ ឬ ក្រុងញលីនោះ គឺត្រូវពិនិត្យរៀបចំតង្វាយឱ្យ បានត្រឹមត្រូវ ពីព្រោះព្រះភូមិលោកតែងប្រែកាឡា
ឬ បែងភាគទៅតាមថ្ងៃ” ។ លោក គា បានបន្តថា “ថ្ងៃទី ១ គឺថ្ងៃអាទិត្យ
ព្រះភូមិប្រែជារាជកុមារ ថ្ងៃ ចន្ទប្រែជាព្រះនាង ឧមាភគវតី ថ្ងៃអង្គារប្រែជាយក្ខ ថ្ងៃពុធប្រែជាតាបស
ថ្ងៃព្រហស្បតិ៍ប្រែជាមហាឥសី ថ្ងៃសុក្រប្រែជាសត្វគោ ឬ សត្វលា និង ថ្ងៃសៅរ៍ ប្រែជារាជសីហ៍” ។
ទាំងអស់នេះគឺជាការរកឃើញមកវិញនូវអត្ត-សញ្ញាណរបស់ព្រះភូមិខ្មែរដែលបានបាត់បង់ជាយូរ
មកហើយនោះ ។ ក្នុងនាមជាកុលបុត្រ កុលធីតា ខ្មែរគួរគោរពបូជាឱ្យបានត្រឹមត្រូវ
ទាំងការរៀប រណ្តាប់សែនព្រេនទៅតាមថ្ងៃ ការរៀបចំប្រតិស្ឋាន ឱ្យត្រូវតាមទិស
ដើម្បីខ្លួនយើង គ្រួសារយើង មានសុខដុមរមនា និង ចម្រុងចម្រើន ព្រោះថាបើ
គ្រួសារខ្មែរគ្រប់គ្រួសារទទួលបានចម្រុងចម្រើន ហើយ ប្រទេសជាតិខ្មែរទាំងមូលក៏ថ្កុំថ្កើងរុងរឿង
សមជាអច្ឆរិយប្រទេសដែលពិភពលោកទទួលស្គាល់ ដែរ ។
(ឯកដើមការផ្សព្វផ្សាយរបស់ទូទស្សន៍បាយ័ន្ត)











0 Comments