Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

ព្រះវិហារ វត្តលោមព្រលឹង មានអាយុកាលជាង ១៣០ឆ្នាំ

ព្រះវិហារ វត្តលោមព្រលឹង មានអាយុកាលជាង ១៣០ឆ្នាំ នៅខេត្តសៀមរាប 


វត្តលោមព្រលឹង មានទីតាំងស្ថិតនៅភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បើតាមការចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុក Khmer Architectural បានឲ្យដឹងថា ព្រះវិហារបុរាណមួយដែលស្ថិតនៅក្នុងវត្តលោមព្រលឹងនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៨៩០ ជាព្រះវិហារដែលនៅសេសសល់ម៉ូតចាស់បំផុតនៅស.វ. ទី១៩ នៅខេត្តសៀមរាប។ បើតាមការឲ្យដឹង ព្រះវិហារបុរាណនេះ ធ្លាប់ត្រូវបានទទួលការជួសជុលនៅឆ្នាំ១៩៦២ ផងដែរ។

ជាមួយនឹងទិដ្ឋាភាពព្រះវិហារដែលពោលពេញទៅក្បូរក្បាច់តាំងពីបុរាណកាល ឈរយ៉ាងសង្ហារនៅទីអារាមដ៏ស្ងំស្ងាត់នេះ យើងឃើញមានសំណង់របងកំពែងសាងអំពីឥដ្ឋ និងមានក្លោងទ្វារ ដែលមានរចនាសម្ព័ន្ធ តោ និងនាគ នៅអមសងខាងនៃច្រកចូល។ ជាពិសេសស្ថិតនៅខាងឆ្វេងដៃនៃច្រកចូលនេះ យើងនឹងបានឃើញចេតិយបុរាណមួយ ដែលមានចារឹកឆ្នាំ១៩៣០ ពោលគឺចេតិយនេះក៏មានអាយុកាលជាង ៩០ឆ្នាំ។

ក្រៅពីការរៀបរាប់ពីប្រវត្តិត្រួតៗ និងភូមិសាស្រ្តនៃព្រះវិហារបុរាណនេះ ទំព័រហ្វេសប៊ុក Khmer Architectural ក៏បានលើកជាសំណូមពរដល់ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ជួយធ្វើការសិក្សា ដើម្បីជួសជុលនូវវត្តអារាមដែលមានវ័យចំណាស់នេះឡើងវិញផង ដើម្បីទុកជាកេរ្តិ៍មរតកដូនតាយើង ព្រោះតែវត្តដែលសល់ពីបុរាណយើងបែបនេះ គឺមាននៅសល់មិនច្រើននោះទេ។ ខាងក្រោមនេះ គឺជាសំណេរដើមរបស់ ទំព័រហ្វេសប៊ុក Khmer Architectural

វត្តលោមព្រលឹង៖ ព្រះវិហារសាងសង់នៅឆ្នាំ១៨៩០ ជួសជុលឆ្នាំ១៩៦២ ជាព្រះវិហារដែលនៅសេសសល់ម៉ូតចាស់បំផុតនៅស.វ. ទី១៩ នៅខេត្តសៀមរាប ជាមួយនឹងរបងកំពែងឥដ្ឋ មានក្លោងទ្វារ និងរចនាសម្ព័ន្ធតោអមនៅតាមច្រកចូល នៅជិតនោះក៏មានចេតិយមួយចារឹកឆ្នាំ១៩៣០ ស្ថិតនៅភូមិ សន្ទៃ ឃុំ ដានរុន ស្រុក សូទ្រនិគម ខេត្ត សៀមរាប។ សូមអោយខាងក្រសួងមន្ទីរវប្បធម៌ខេត្តសៀមរាប ធ្វើការសិក្សា ដើម្បីជួសជុលនៅវត្តនេះឡើងវិញផង ដើម្បីជាកេរ្តិ៍មរតកដូនតាយើង វត្តសល់ពីបុរាណយើងសល់មិនច្រើនទេ។ ប្រភព : Kim Hong







Post a Comment

0 Comments