Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

ប្រវត្តិឧបករណ៍ភ្លេង ឃឹម | Kherm

 


ឃឹម ជាឧបករណ៍មានខ្សែសំនៀងច្រើន និងកំពុងមានប្រជាប្រិយភាពខ្លាំងក្លាបំផុតក្នុងចំណោមប្រជាពលរដ្ឋ កម្ពុជា ។ ឧបករណ៍នេះមានប្រភេទគឺ ឃឹមតូច និងឃឹមធំ ។ ឧបករណ៍ទាំងពីរប្រភេទនេះមានមុខងារសំខាន់ក្នុងវង់ភ្លេងល្ខោន បាសាក់ ក្នុងវង់ភ្លេងមហោរីច្នៃ ។ លើសពីនេះទៅទៀត ឃឹមតូច ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប វង់ភ្លេងអាយ៉ៃ និងវង់ភ្លេងប្រជាប្រិយខ្លះទៀត ។ ឃឹមទាំងពីរនេះមានរាងទ្រវែងដូចស្លាបសត្វមេអំបៅ មានជញ្ជាំង ស្នូក បាតស្នូក និងសន្ទះស្នូក ហៅថា តួស្នូក ឬ ប្រអប់សំនៀង និងធ្វើអំពីឈើស្រាល ដូចជា ឈើស្ពង់ ឈើផ្ដៀក និងឈើរលួសសម្រាប់ធ្វើជាសន្ទះ ។ មានខ្ទង់វែងៗដាក់លើសន្ទះសម្រាប់ទ្រខ្សែសំនៀងដែលធ្វើអំពី ប្រភេទឈើរឹង ជួនកាលមានបិទឆ្អឹងបន្ដុបលើថែមទៀតផង ។ អន្លូងសម្រាប់គោះខ្សែមានធ្វើអំពីបន្ទះឫស្សីស្ដើង ទន់អាចរលាស់បាន ប៉ុន្ដែទុកត្រមោងនៅខាងគោះខ្សែ ជួនកាលត្រង់ត្រមោងនោះ មានរុំកំណាត់បន្ថែមទៀតដើម្បីឱ្យសំឡេងងំ ។ គេកាន់អន្លូងនៅចុងម្រាមដៃម្ខាងមួយៗ ងាយនឹងរលាស់បានល្អជាងកាន់ក្ដាប់ជាប់នឹងបាតដៃ ។ នៅពេលវាយឃឹមម្ដងៗ គេត្រូវប្រើអន្លូងទាំងពីរស្មើភាពគ្នា មិនមានអន្លូងនៅដៃណាប្រើច្រើនជាងដៃណាឡើយ ។ ឃឹមទាំងពីរបែបនេះយកខ្សែលោហធាតុធ្វើជាខ្សែសំនៀង ។ ចំពោះការរឹតខ្សែសំនៀងឃឹមទាំងពីរនេះ តែងតែយកសំនៀងផ្លែរនាតឯកជាសំនៀងកំណត់ ឬឧបករណ៍ណាមួយផ្សេងទៀតដែលបានរឹតចម្លងពីសំនៀងរនាតឯក ។ ការរឹតសំនៀងនេះគេហៅថា រឹតផ្លែ១ ផ្លែ២ ផ្លែ៣ ផ្លែ 

ឃឹមតូច

ឃឹមនេះមានដំណើរសាច់បទចង្អៀតមិនដូចឃឹមធំ ឡើយ  ឃឹមតូចមានខ្ទង់វែងៗដាក់នៅលើសន្ទះឆ្វេង១ ស្ដាំ ។ លើខ្ទង់វែងនីមួយៗចែកជាខ្ទង់ខ្លីៗសម្រាប់ទ្រខ្សែ ឃឹមខ្លះមានខ្ទង់ខ្លី ខ្លះមានខ្ទង់ខ្លី និងខ្លះទៀតមាន១០ខ្ទង់ខ្លី ។ ជួរខ្ទង់ខាងឆ្វេង (ក្រុមខ្សែឯក) អាចប្រើសំនៀងបានទាំងសងខាង ។ រីឯជួរខ្ទង់ខាងស្ដាំ (ក្រុមខ្សែគ) អាចប្រើសំនៀងបានតែម្ខាងទេ ។ នៅលើខ្ទង់ខ្លីនីមួយៗ ជួរខាងឆ្វេងមានខ្សែសំនៀងសម្រាប់សំនៀងតែ ។ នៅលើខ្ទង់នីមួយៗ ជួរខាងស្ដាំមា នខ្សែសំនៀង​​តែសម្រាប់សំនៀងតែមួយដែរ ។ ឃឹមតូចដែលមានខ្ទង់ខ្លី ត្រូវរឹតខ្សែសំនៀងតាមប្រភេទវង់ភ្លេងនីមួយៗដូចជា 

1.      ប្រើប្រាស់ក្នុងវង់ភ្លេងល្ខោនបាសាក់ គេត្រូវរឹត តាមរនាតឯកផ្លែ១ សម្រាប់ខ្សែនៅលើខ្ទង់ទី៥ ក្នុងក្រុមសំនៀងឯកជួរកណ្ដាល (ជួរទី២) ដោយរាប់ពីខ្ទង់សំនៀងតូចទៅខ្ទង់សំនៀងធំ ។ សំនៀងនេះស្មើសំនៀងមី (Mi) របស់តន្ដ្រីសាកល 

2.     បើប្រើប្រាស់ក្នុងវង់ភ្លេងមហោរីច្នៃ គេត្រូវរឹតផ្លែសម្រាប់ក្រុមសំនៀងឯកជួរខ្សែកណ្ដាល (ជួរទី២) ត្រង់ខ្ទង់ទីដដែល ។ សម្រាប់សំនៀងនេះស្មើនឹងសំនៀងរ៉េ (Ré) របស់តន្ដ្រីសាកល 

3.     ប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប គេត្រូវរឹតផ្លែ៣ ត្រង់ខ្ទង់ទីដដែល ។ សំនៀងនេះស្មើនឹងសំនៀងដូ (Do) របស់តន្ដ្រីសាកល 

4.     ប្រើប្រាស់ប្រគំក្នុងវង់ភ្លេងអាយ៉ៃ គេត្រូវរឹតផ្លែ៣ ឬផ្លែ៤ ត្រង់ខ្ទង់ទីដដែល ដើម្បីតម្រូវតាមកម្ពស់សំនៀងរបស់អ្នកច្រៀងស្មើនឹងសំនៀងដូ (Do) ស៊ី (Si) របស់តន្ដ្រីសាកល 

ឃឹមធំ

ឃឹមធំប្រើប្រាស់បានតែក្នុងវង់ភ្លេងល្ខោន បាសាក់ និងវង់ភ្លេងមហោរីច្នៃ ។ វាមានដំណើរសាច់បទភ្លេងខុសពីឃឹមតូច គឺវាត្រូវប្រើសំនៀងផ្ដក់ៗ កាត់ពីមុខកាត់ពីក្រោយ​​ឧបករណ៍ដទៃ ធ្វើឱ្យសំនៀងធំៗរបស់ខ្លួនលេចធ្លោឡើងក្នុងចំណោមឧបករណ៍ដទៃក្នុង ពេលប្រគំរួមម្ដងៗ 

1.      ក្នុងវង់ភ្លេងល្ខោនបាសាក់ ឃឹមធំត្រូវរឹតខ្សែត្រង់ខ្ទង់ទី៥ (រាប់ពីខ្ទង់សំនៀងតូចទៅខ្ទង់សំនៀងធំ) ក្នុងក្រុមសំនៀងឯកជួរកណ្ដាលស្មើនឹងសំនៀងផ្លែរបស់រនាតឯក និងស្មើសំនៀងមី (Mi) របស់តន្ដ្រីសាកល 

2.     ប្រើក្នុងវង់ភ្លេងមហោរីច្នៃ ឃឹមធំនេះត្រូវរឹតខ្សែត្រង់ខ្ទង់ទីដដែល ស្មើនឹងសំនៀងផ្លែរបស់រនាតឯក និងស្មើសំនៀងរ៉េ (Ré) របស់តន្ដ្រីសាកល 

តាមប្រសាសន៍របស់ដូនតាយើងខាងតន្ដ្រីថា «ឃឹមទាំងពីរប្រភេទនេះបានហូរចូលមកដល់កម្ពុជាតាមរយៈវង់ល្ខោនទ្រើងឃ្លោក (ល្ខោនបាសាក់) ក្នុងរវាងឆ្នាំ១៩៣០ មកពីប្រទេសវៀតណាមប៉ែកខាងត្បូង គឺមកពីខេត្ដបាសាក់ ដែនដីកម្ពុជាក្រោម ជាអតីតដែនដីរបស់រាជាណាចក្រកម្ពុជា» 
























ស្រាវជ្រាវចងក្រងដោយ ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី

សារព័ត៌មានកោះសន្តិភាព ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១០

https://choukhmer.wordpress.com/2010/06/23/khim-touch-thom/

 

 

Post a Comment

0 Comments