Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

ប្រវត្តិ ឧបករណ៍​ភ្លេង​ភ្លយ​ | Ploy

 

តាមរយៈកម្មវិធី «​តន្ត្រីផ្ទះខ្ញុំ» នៃរថយន្តតន្ត្រីទិព្វខ្មែរ ឧបករណ៍ភ្លេង «​ភ្លយ» នឹងផ្សព្វផ្សាយជាលើកដំបូងនៅតំបន់ស្ទឹងអារ៉ែង ក្នុងភូមិស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុងនាថ្ងៃទី៧ ខែមិថុនា ២០១៩

ឧបករណ៍ភ្លេងភ្លយគឺជាប្រភេទឧបករណ៍មួយដែលកម្រនឹងមានអ្នកចេះផ្លុំ និងធ្វើណាស់។ ដោយសារតែការស្រលាញ់ឧបករណ៍មួយនេះ លោកតាដួង ញ៉ឹក កំពុងតែបន្តថែរក្សា និងបង្ហាត់បង្រៀនកូនសិស្សរបស់គាត់ដើម្បីបន្តឧបករណ៍ភ្លេងមួយនេះ ជាពិសេសឲ្យពួកគាត់បន្តចំណេះដឹងនេះទៅអ្នកជំនាន់ក្រោយបន្តទៅខាងថ្ងៃមុខទៀត ។

ភ្លយគឺជាឧបករណ៍ភ្លេងរបស់ជនជាតិភាគតិចអម្បូរ «​ជង» ដែលកំពុងតែមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ខណៈពេលសព្វថ្ងៃវាស្ទើរតែបាត់ឈ្មោះ និងលែងមានការពេញនិយម ពីអ្នកស្រុកភូមិទៅហើយ ព្រោះថាឧបករណ៍ភ្លេងមួយនេះប្រគំសម្រាប់ផ្លុំថ្វាយ និងបន់ស្រន់ ដល់អ្នកតាម្ចាស់ស្រុកតាមជំនឿនៃជនជាតិខ្លួនប៉ុណ្ណោះ ។

ឧបករណ៍ភ្លេងភ្លយនេះសំឡេងរបស់វាគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងសំឡេងរបស់សត្វកន្លង់ ដោយគេយកបំពង់ឫស្សីដើម ប៉ុនៗគ្នាមករៀបជាដំណាក់មានចន្លោះដូចជាឧបករណ៍ខ្លុយរបស់ខ្មែរដែរ។ តែគេភ្ជាប់ផ្លែឃ្លោក និងបិទយ៉ាងជិតដោយគ្រាន់តែទុកចំហមាត់ឃ្លោក រួចគេអាចផ្លុំបញ្ចេញសំឡេងវាតាមមាត់ឃ្លោកនោះតែម្តង ដែលមើលវាស្រដៀងគ្នាទៅនឹងការផ្លុំឧបករណ៍ភ្លេងគែនដែរ

អ្នកនាងថន សីម៉ា ប្រធានគ្រប់គ្រងផលិតកម្មវិធី និងជាសហស្ថាបនិកនៃក្រុមរថយន្តតន្ត្រីទិព្វខ្មែរ ថ្លែងកាលពីពេល ថ្មីកន្លងមកថា«​យើងបានជួយរៀបចំឲ្យមានការបង្រៀនឧបករណ៍នេះបានចំនួនឆ្នាំហើយ ក៏ដោយសារតែមានការយល់ព្រមបង្រៀនបន្តពីលោកតាដួង ញឹក ដែលជាជនជាតិជង ម្ចាស់ឧបករណ៍ភ្លេងភ្លយនោះ

ព្រោះតែនេះជាបើកវគ្គដំបូង ហើយមិនសូវមានអ្នកចាប់អារម្មណ៍ពីក្មេងជំនាន់ក្រោយនោះ ទើបការបង្រៀនវគ្គដំបូងទទួលបានសិស្សតែ៣ នាក់ប៉ុណ្ណោះ ដែលពួកគាត់សុទ្ធតែជាសិស្សរស់នៅ ឆ្ងាយពីផ្ទះរបស់លោកតាទៀត គឺផ្ទះរបស់សិស្សទាំងនោះមាននៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រ និងចម្ងាយ៤០ គីឡូម៉ែត្រឯណោះ។ ការបង្រៀននេះគឺ ១ប្តាហ៍មានចំនួន ២ថ្ងៃគឺថ្ងៃសៅរ៍ និងអាទិត្យ ខណៈមួយថ្ងៃរៀនតែចំនួន២ ម៉ោង»៕ 


















(កែសម្រួលដោយ ៖ បុប្ផា)

 

 

Post a Comment

0 Comments