ប្រាសាទបាតជុំ
មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលាចូលតាមផ្លូវបុរាណ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ខេត្តសៀមរាប។
ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ មានបីតួប៉ម បែរមុខទៅទិសខាងកើត។យោងសិលាចារឹកសរសេរក្នុងឆ្នាំ
៩៥៣នៃគ.ស បានឱ្យឈ្មោះប្រាសាទក្នុងសម័យកាលនោះថា សោគតាស្រម និងបានរៀបរាប់អំពី
កាស្ថាបនាប្រាសាទនេះថា បានកសាងឡើង ដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ដែលជា
រាជកុលមហាមន្ត្រីឈ្មោះ កវិន្រ្ទារីមថន ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន
គឺព្រះពោធិសត្វលោកេស្វរៈ និងព្រះនាងប្រាជ្ញាបារមិតា នៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ (៩៤៤-៩៦៨) នៃគ្រិស្តសករាជ។ គួរបញ្ជាក់ផងដែរថា
ថ្វីបើក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវរ្ម័នទី២ គោរពព្រហ្មញ្ញសាសនា ហើយបានចាប់ផ្តើម កសាងប្រាសាទបន្ទាយស្រី យ៉ាងល្អឆើត ដែលមានឈ្មោះថា ត្រីភូវនមហិស្វរៈ ថ្វាយចំពោះអាទិទេពទាំងបី
ដោយព្រះគ្រូព្រហ្មណ៍ យជ្ញវរាហៈ ក៏ដោយ
ក៏ក្នុងរាជព្រះអង្គបានធ្វើឲ្យមានការរីកចម្រើនទាំងព្រហ្មញសាសនា ទាំងពុទ្ធសាសនាផងដែរ
ដោយសារ គេឃើញមានការជាវគម្ពីរដីកាព្រះពុទ្ធសាសនាមកតម្កល់ទុកសម្រាប់ប្រជារាស្ត្រប្រតិបត្តិទូទៅ
និងជាមជ្ឈមណ្ឌលពុទ្ធសាសនានាសម័យនោះ។ នេះបើយោង ទៅលើសិលាចារឹកបន្ទាយស្រី។
សិលាចារឹកសរសេរក្នុងឆ្នាំ៩៥៣ បានឱ្យឈ្មោះប្រាសាទនេះក្នុងសម័យកាលនោះថា សោគតាគ្រម។
ប្រាសាទនេះហៅសព្វថ្ងៃថាប្រាសាទបាតជុំ។
សិលាចារឹក
នៅពាក់កណ្តាលសតវត្សរ៍ទី១០
ក្នុងរាជ្យ ព្រះបាទរាជេន្ទ្រវរ្ម័នទី២មានស្ថាបត្យករម្នាក់នាមកវីន្ទ្រារិថន
ដែលទទួលបន្ទុកកសាងប្រាសាទមេបុណ្យជាពុទ្ធសាសនូបត្ថមួយរូបដ៏ឧត្តុង្គឧត្តម។
ស្ថាបត្យករនេះក៏បានកសាងប្រាសាទបាតជុំ(ឆ្នាំ៩៥៣) សម្រាប់ជាទីសក្ការៈខាងពុទ្ធសាសនា។
សិលាចារឹកបីផ្ទាំងលេខ K.២៦៦ លេខK.២៦៧ និងលេខK.២៦៨ នៅប្រាសាទបាតជុំ ឧទ្ទិសទេពនានានៅក្នុងព្រះពុទ្ធសាសនាដូចជា
សិលាចារឹកនៅតួប៉មខាងត្បូង លេខK.២៦៦ ឧទ្ទិសទេព ព្រះពុទ្ធ
ព្រះពោធិសត្វវជ្របាណិ ព្រះពោធិសត្វវជ្របាណិ។ សិលាចារឹកតួប៉មកណ្តាលលេខK.២៦៧ ឧទ្ទិសទេព ព្រះពុទ្ធ ព្រះពោធិសត្វវជ្របាណិ
ព្រះពោធិសត្វប្រាជ្ញាបារមីតា និងសិលាចារឹកនៅតួប៉មខាងជើងលេខK.២៦៨ ឧទ្ទិសទេព ព្រះពុទ្ធ ព្រះពោធិសត្វវជ្របាណិ
ព្រះពោធិសត្វប្រាជ្ញាបារមីតា។ លោក ចច ហ្សឺដេស បញ្ជាក់ទៀតថា
គេបានកសាងរូបព្រះពោធិសត្វវជ្រណិមានព្រះហស្តបួនដាក់ក្នុងតួប៉មណាមួយនៃតួប៉មទាំងនេះ។
នៅក្នុងឆ្នាំ១៩៥២ គេបានប្រទះឃើញបំណែកថ្មចំនួនប្រាំបីដុំនៅក្នុងប្រាសាទបាតជុំ
ដែលមានចារអក្សរក្នុងគំនូររាងចតុកោណស្មើ។
គេក៏ប្រទះឃើញបំណែកថ្មមានឆ្លាក់រូបគ្រប់រន្ទះ(វជ្រ)នៅតួប៉មខាងជើងដែរ។
ឯកសារយោង
2.
↑ George Coede 1908,pp.224
3.
↑ George Coede 1908,pp.230
4.
↑ Ibid.1952,pp.465-477















0 Comments