Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

ប្រវត្តិ ឧបករណ៍ភ្លេង ស្គរធំ | Skor Thom

ស្គរធំមាន​​ចំនួន២ សំរាប់​​ក្នុងវង់ភ្លេងពិណពាទ្យនីមួយៗ ។ ស្គរទាំងពីរ​​នេះមានសំនៀងមិនដូចគ្នា​​ទេ បើមួយសូរទូងៗ មួយទៀតត្រូវសូរទីងៗ ។
ស្គរ
ធំនីមួយៗ មានមុខពាសស្បែកពីរខាង មុខទាំងសងខាងនេះមានប្រវែងរង្វង់មុខប៉ុនគ្នា ប៉ុន្តែ​​មាន​​សំនៀងមិនដូចគ្នាទេ ។ ស្គរនេះមានជាប្រចាំក្នុងវង់ភ្លេងពិណពាទ្យ ប៉ុន្តែមិនប្រើប្រាស់គ្រប់តែបទភ្លេងនោះទេ មានបទខ្លះ​​មិនចាំបាច់វាយស្គរធំឡើយ មានបទភ្លេងខ្លះទៀតត្រូវវាយស្គរធំពីដើមបទរហូត​​ដល់ចប់បទ ។
ស្គរ
ធំនីមួយៗ មានប្រវែងបណ្តោយ៥០ស.មប្រវែងទទឹងរង្វង់មុខ៤០ស.ម និងប្រវែងទទឹងរង្វង់ចំកណ្តាល៤៥ស.ម ។ តួស្គរនេះត្រូវគេលុងយក​​សាច់ក្នុងចេញ​​ទុកសំរាប់តែ២០ស.ម ។ មានស្គរធំតាមវង់ភ្លេងពិណពាទ្យខ្លះធំ ខ្លះតូចមិនប៉ុនគ្នាជាទូទៅឡើយ ។ ស្គរធំខ្លះ​​ធ្វើអំពីឈើខ្នុរ ខ្លះធ្វើ​​អំពីឈើគគីរ ខ្លះទៀត ធ្វើអំពីឈើច្រេស ជួនកាលគេយកដើមត្នោតមកធ្វើ​​ក៏មាន ។ នៅតាម​​រង្វង់មុខស្គរ មានចោះរន្ធពីរជួរតូចៗ សំរាប់ទុកស៊ក​​កន្លាស់ឫស្សីនៅពេលណាដែលគេត្រូវការពាសស្បែក ។ នៅចំកណ្តាល​​តួស្គរ​​មានដាក់ស្រយូវ​​ស៊កក្រវិលដែកមួយមានរង្វង់ធំជាង​​កដៃ សំរាប់យួរ ឬ​​សំរាប់ស៊កថ្ពក់បញ្ឈរទ្រេតទៅនឹងជើងស្គរ​​នៅពេលគេប្រគំ។ ក្នុងពេលគោះស្គរម្តងៗ គេយកអន្លូងធ្វើអំពីឈើតូចម្ខាង ធំម្ខាងមានចំនួន២ មានប្រវែងនីមួយៗ៣៥ស.ម មកគោះ។

ពពួកស្គរធំនេះពាសដោយ​​ស្បែកគោ ស្បែកក្របី ឬស្បែកទន្សោង ។ គេច្រើនតែយកស្បែក​​គោណាដែលមានចំណាស់ ពីព្រោះមានស្បែកក្រាស់ ស្បែកក្របីក្រមុំ ដែលមានស្បែកស្តើងជាងស្បែកក្របីដទៃ និងស្បែកទន្សោងឈ្មោលចាស់ មានស្បែក​​ក្រាស់មកពាស ។ ស្គរធំនេះគេមិនពាសមុខទាំងសងខាងដំណាលគ្នាទេ ។ គេពាសម្តងម្ខាងៗ ដោយយកខ្សែ​​ចងរឹតជុំវិញ ជាបណ្តោះអាសន្នសិន នៅពេលណាដែល​​ស្បែកស្ងួតមានសំនៀងត្រឹមត្រូវ ហើយ ទើបគេយកសន្លាស់ (ច្បោះ) តូចៗមកបោះព័ទ្ធជុំវិញស្បែកភ្ជាប់ទៅនឹងរង្វង់មុខចំៗ រន្ធដែលគេបានចោះទុកជាស្រេច ។

https://adserver.msacam.com/www/delivery/lg.php?bannerid=3&campaignid=3&zoneid=3&loc=https%3A%2F%2Fkohsantepheapdaily.com.kh%2Farticle%2F8535.html&referer=https%3A%2F%2Fwww.google.com%2F&cb=16ac603ec7

ស្បែកដែលយកមកពាសត្រូវយកទៅសម្លាប់ក្នុងទឹកអំបិល ទឹកកំបោរ និងទឹកម្ជូរ ដើម្បីឱ្យជ្រុះរោម​​អស់ ឱ្យស្បែកទន់ហើយស្វិត កុំឱ្យ​​យឺតចុះឡើងនៅពេលកំពុងប្រើវា ។ គេយកស្បែកដែលសម្លាប់ហើយភ្លាមទៅចងទាញសន្ធឹង​​ក្នុងរង្វង់បញ្ឆោត​​ធំមួយ ដើម្បីឱ្យស្បែកយារតឹងស្មើសាច់ ទើបគេយកទៅហាលក្នុងម្លប់ទុកឱ្យស្ងួត ។ កាលណាស្បែកស្ងួតស្លាប់សាច់ហើយ ទើបគេយកវាទៅ​​ត្រាំទឹកឱ្យទន់ល្មអាចយកទៅពាសបានទើបគេយកវាទៅពាស ។ ស្បែកពាសនីមួយៗ មុននឹង​​យកទៅសម្លាប់គេត្រូវកោស​​ស្បែក​​​នោះទៅតាមសំនៀងដែលគេចង់
បាន ។ សំនៀង
ទូង ត្រូវកោស​​ជាយស្បែកឱ្យស្តើង​​ទុកកណ្តាលស្បែកឱ្យក្រាស់ សំនៀងទីង ត្រូវ​​កោសកណ្តាលស្បែកឱ្យស្តើងស្មើនឹងជាយស្បែក​​ដែរ ។
ស្គរ
ធំទាំងពីរនេះ មានសំនៀងខ្លាំងជ្រៅមានឥទ្ធានុភាពជាងស្គរនានាក្នុងវង់ភ្លេង ។

តាមការសន្និដ្ឋានរបស់ខ្ញុំថា ស្គរធំនេះមានអាយុរាប់ពាន់ឆ្នាំ ដូចស្គរសម្ភោរដែរ ពីព្រោះ​​ស្គរនេះបានស្ថិតស្ថេរ តាំង​​ពីកំណើតវង់ភ្លេងពិណពាទ្យមកម៉្លេះ ហើយជាស្គរដៃគូនឹង​​ស្គរសម្ភោរក្នុងការឱ្យចង្វាក់ និងឱ្យសំនៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរណ្តំ មិនអាចអត់បានក្នុងវង់ភ្លេង​​ពិណពាទ្យនេះ ម្យ៉ាងទៀតស្គរ​​ធំនេះក៏មានឆ្លាក់រូបជាប់នឹងជញ្ជាំងប្រាសាទអង្គរវត្ត សំរាប់បញ្ជាក់ថា មានមុនសម័យអង្គរ ហើយសំខាន់សំរាប់សង្គមមនុស្សកាលពីរាប់ពាន់ឆ្នាំ​​កន្លងមក​​នោះ ៕




















Post a Comment

0 Comments