Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

ប្រវត្តិឧបករណ៍​ភ្លេង ទ្រខ្សែ២ | Tro khse Pi

ឧបករណ៍ទ្រខ្សែ២ នៅក្នុងកម្ពុជាមាន 
ទ្រអ៊ូ, ទ្រអ៊ូ
ចំហៀង, ទ្រធំ, ទ្រសោធំ, ទ្រសោតូច, ទ្រឆេអ៊ូ, ទ្រឆេសោ
ទ្រ
ទាំងអស់នេះមានខ្សែសំនៀង២ ខ្សែ តូចឈ្មោះខ្សែឯក ខ្សែធំឈ្មោះខ្សែ គ មានព្រលួត២ សំរាប់រឹតខ្សែសំនៀង ។ មានខ្សែ.ក ដូចគ្នាសំរាប់ចងខ្សែសំនៀងទាំងឱ្យកៀកទៅនឹងដងត្រង់ក្រោមព្រលួតដើម្បីងាយស្រួលក្នុងការប្រើម្រាមដៃចុចលើខ្សែ ។ មានយ៉ងប្រហាក់ប្រហែលគ្នាដាក់លើសន្ទះ ដើម្បីទ្រខ្សែសំនៀងឱ្យផុតពីគែមបំពង់សំនៀង ។ ពួកទ្របែបនេះត្រូវដាក់ខ្សែឆាកក្នុងចន្លោះ ខ្សែសំនៀងទាំងមិនដាក់ក្រៅដូចឆាកទ្រខ្មែរទេ ។ ខ្សែឆាកធ្វើអំពីសំណុំសរសៃសូត្រ, សំណុំជក់ត្នោត, សំណុំកន្ទុយសេះ ឬសំណុំ សរសៃធាងម្នាស់ កាលពីសម័យមុន ប៉ុន្ដែបច្ចុប្បន្ននេះ គេយកសំណុំសរសៃជ័រនីឡុងឆ្មារៗ មកប្រើជំនួសវិញ ។ គេយកជ័រឈើ ស្រល់មករូតចុះឡើងលើខ្សែឆាក ដើម្បីឱ្យខ្សែឆាកជាប់ជិតស្អិតងាយនឹងទាញសំនៀងចេញពីខ្សែទាំងពីរ ។ ខ្សែសំនៀងសម័យដើម ធ្វើអំពីសរសៃសូត្រវេញចូលគ្នា បច្ចុប្បន្ននេះ គេប្រើខ្សែលោហធាតុជំនួសវិញ ។ ដង និងព្រលួតច្រើនតែយកឈើរឹងមកធ្វើដូចជា ឈើនាងនួន ឈើខ្មៅ ឈើគ្រញូងជាដើម ចំណែកឯបំពង់សំនៀងគេយក ៖

 

ចំពោះទ្រអ៊ូមហោរី គេយកត្រឡោកដូងធំៗ មានរាងដូចក្បាលដំរីមកធ្វើ យកស្បែក ពស់មកពាសធ្វើជាសន្ទះ ។
ចំពោះទ្រអ៊ូចំហៀង គេយកត្រឡោកដូង ធម្មតាមកកាត់យកពាក់កណ្ដាលមកធ្វើ យកឈើស្រាលធ្វើសន្ទះ ។
ចំពោះទ្រធំ កាលពីសម័យដើម គេយកប៉ោតប្រេងកាតជ្រុងធុនធំមកធ្វើ បច្ចុប្បន្នគេយកឈើល្អមកក្រឡឹងលុងធ្វើជាបំពង់សំនៀង ។
ចំពោះទ្រសោធំ គេយកស្នូកអណ្ដើក ឬ បំពង់ឫស្សីធុនធំល្មមមកធ្វើ បច្ចុប្បន្នធ្វើអំពី បំពង់ឈើ ។
ចំពោះទ្រសោតូច ទ្រឆេអ៊ូ ទ្រឆេសោ គេ យកបំពង់ឫស្សីតូចល្មមមកធ្វើ ឥឡូវនេះគេ ក្រឡឹងលុងឈើល្អដូចជា ឈើនាងនួន ឈើ បេង ឈើខ្មៅ ឈើគ្រញូង ឬភ្លុកដំរីធ្វើជា បំពង់ជំនួសវិញ ។ ពួកទ្រនេះគេយកស្បែក ពស់មកពាសធ្វើជាសន្ទះ ។
ចំពោះទ្រមានខ្សែ២ ទាំងអស់នេះ នៅ ពេលកូតម្ដងៗ គេប្រើគល់ម្រាមដៃសំរាប់ ចុចលើខ្សែសំនៀង មិនប្រើចុងម្រាមដៃដូច ការកូតទ្ររបស់ជនជាតិចិនឡើយ ។
មុខងារ
សំខាន់របស់ទ្រនីមួយៗ ៖
ទ្រអ៊ូ 
ទ្រអ៊ូ 
មានមុខងារសំខាន់ចូលរួមប្រគំជា មួយនឹងឧបករណ៍ដទៃក្នុងវង់ភ្លេងការបុរាណ នាដើមសតវត្សទី២០ នេះ និងនៅក្នុងវង់ភ្លេង មហោរី ។ ទ្រនេះមានដំណើរសាច់បទមិនដូច ទ្រដទៃឡើយ គឺសំរាប់ជួយបន្ទរ ឬផ្ដក់ពីមុខ ពីក្រោយ ឬស៊កត្រង់កន្លែងចន្លោះសាច់បទ របស់ឧបករណ៍ដទៃ និងសំរាប់ក្នុងពពួកប ករណ៍ខាត់សាច់បទភ្លេងក្រោយពួកឧបករណ៍ ដទៃ ធ្វើយ៉ាងណាឱ្យសំនៀងរបស់ខ្លួនមាន សម្រស់លេចធ្លោផុតពីគេឯងឡើង ។
ទ្រនេះ
រឹតខ្សែសំនៀងបានបែបកាលណាគេយកវាទៅប្រគំក្នុងវង់ភ្លេង ការបុរាណ គេត្រូវរឹតខ្សែស្មើ ឬហៅរឹត ចំហៀងក៏បាន (មានចន្លោះ៤)
ប្រសិនបើ
គេយកវាទៅប្រគំជាមួយប ករណ៍ដទៃក្នុងវង់ភ្លេងមហោរី គេត្រូវរឹតសោ ឬហៅម្យ៉ាងទៀតថា រឹត ភាន់ (មានចន្លោះ ៥) ។
ទ្រអ៊ូចំហៀង 
ទ្រអ៊ូ
ចំហៀងមានមុខងារសំខាន់យ៉ាង គឺសំខាន់ក្នុងវង់ភ្លេងល្ខោនបាសាក់ និងសំខាន់ ម្យ៉ាងទៀតក្នុងវង់ភ្លេងល្ខោនយីកេបច្ចុប្បន្ន។ នៅក្នុងវង់ភ្លេងទាំងពីរនេះ ទ្រអ៊ូចំហៀងមាន តួនាទីផ្ដើមចេញបទនាំមុខឧបករណ៍ដទៃ ក្នុង ពេលប្រគំម្ដងៗ ។ អ្នកចំរៀងទាំងឡាយ និង ឧបករណ៍ផ្សេងទៀត ត្រូវរង់ចាំការបើកបទ របស់ទ្រអ៊ូចំហៀងនេះជាមុនបន្ដិចសិនមុននឹង ចូលចំណុចច្រៀង ឬចំណុចចេញរបស់ខ្លួន ។ ទ្រនេះមានសំនៀងតូចស្រាលជាងទ្រអ៊ូ
មហោរី ពាស
ស្បែក ។
របៀប
រឹតខ្សែសំនៀងមានតែបែបគឺ
 ទ្រធំ 
ទ្រ
ធំជាប្រភេទទ្រមួយបែបធុនធំជាងគេ ក្នុងចំណោមទ្រនៅកម្ពុជា នៅក្នុងរវាងឆ្នាំ ១៩៦០ មាននៅក្នុងរាជវាំង និងឆ្នាំ១៩៦៤ មាននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកភ្លេងបុរាណ កាលនោះពួកយើងខ្ញុំនៅ ជានិស្សិតនៅឡើយ បាននាំគ្នាបង្កើតទ្រធំនេះ ឡើងធ្វើអំពីឈើខ្នុរ ដើម្បីយកទៅចូលរួម ប្រគំសាកល្បងក្នុងវង់ភ្លេងមហោរីវង់ធំ ។ ទ្រនេះមានរាងរៅដូចជាទ្រសោធំសុទ្ធសាធ តែរឹតខ្សែដូចទ្រអ៊ូមហោរីទៅវិញ ។ ទ្រនេះ មានដំណើរសាច់បទអន្លាយមួយចំមិន បំភ្លៃទេ ។
 ទ្រសោតូច 
ទ្រសោ
តូចមានមុខងារសំខាន់ដូចជា ប្រើ ប្រាស់នៅក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ វង់ភ្លេងការសម័យទំនើប មានក្រុមល្ខោនយី កេខ្លះមិនប្រើទ្រអ៊ូចំហៀងទេ គេប្រើទ្រសោ តូចជំនួសវិញ ។ ឥឡូវនេះ ប្រជាពលរដ្ឋបាន យកវាទៅប្រើប្រាស់ជាមួយវង់ស្គរឆៃយ៉ាំជា បណ្ដើរហើយ នៅក្នុងវង់ភ្លេង ជួនរបាំប្រពៃ ណីខ្លះក៏បានយកទ្រសោតូចនេះទៅប្រើប្រាស់ ដែរ ។ សព្វថ្ងៃទ្រសោតូច មានប្រជាប្រិយ ភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំងណាស់ ជាងទ្រដទៃទៀត ។ នៅក្នុងវង់ភ្លេងអាយ៉ៃ និងនៅក្នុងវង់ភ្លេងការសម័យទំនើប ទ្រសោ តូចមានមុខងារផ្ដើមចេញបទមុនគេបង្អស់ ។ ឧបករណ៍នេះមានរូបរាងតូច ប៉ុន្ដែមាន សំនៀងខ្លាំងមានដំណើរសាច់បទញឹកចង្អៀតជាងទ្រដទៃ ។
ខ្សែ
សំនៀងរឹតបានយ៉ាង កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ ភ្លេងមហោរី គេត្រូវរឹតខ្សែសំនៀងរឹតសោ ។
កាលណា
គេយកវាទៅប្រើប្រាស់ក្នុងវង់ ភ្លេងការសម័យទំនើប គេត្រូវរឹតខ្សែសំនៀង រឹតស្មើ ។
ទ្រឆេអ៊ូ 
ទ្រឆេ
អ៊ូ មានទំហំតូចជាងទ្រសោតូច ប៉ុន្ដែ ធំជាងទ្រឆេសោ  ទ្រឆេអ៊ូប្រើប្រាស់បានតែ ក្នុងវង់ភ្លេងមហោរីប៉ុណ្ណោះ ។ ទ្រនេះមាន ដំណើរសាច់បទដូចទ្រអ៊ូសុទ្ធសាធ និងរឹតខ្សែ សំនៀងក៏ដូចគ្នាដែរ ។ ឥឡូវនេះស្ទើរតែបាត់ បង់វត្ដមានពីក្នុងសង្គមកម្ពុជាទៅហើយ ។
 ទ្រឆេសោ 
ទ្រឆេ
សោមានទំហំតូចជាងគេបំផុត ហើយក៏ខ្លាំងជាងគេដែរ ។ ទ្រនេះប្រើ ប្រាស់នៅក្នុងវង់ភ្លេងមហោរី និងនៅក្នុងវង់ ភ្លេងល្ខោនបាសាក់ ។ នៅពេលល្ខោនបាសាក់ ទើបតែមកដល់ភ្នំពេញរវាងឆ្នាំ១៩៣០ ទ្រឆេ សោមានមុខងារសំខាន់ក្នុងការផ្ដើមចេញបទ មុនគេ ប៉ុន្ដែមកដល់បច្ចុប្បន្នបែរជាទ្រអ៊ូ ចំហៀងជាអ្នកផ្ដើមបទវិញ ។ ទ្រឆេសោនេះ មិនមែនមានកំណើតដំណាលគ្នានឹងកំណើត ល្ខោនបាសាក់ (ល្ខោនទ្រើងឃ្លោក) មកដល់ កម្ពុជា នោះទេ ប៉ុន្ដែវាមានកំណើតដ៏យូរលង់ ណាស់មកហើយក្នុងវង់ភ្លេងមហោរីរបស់ យើង ។
សំរាប់
បំរើការទាំងវង់នេះ ទ្រឆេសោ ត្រូវរឹតខ្សែសំនៀង រឹតសោ ។
























(ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រ្តី)

 

Post a Comment

0 Comments