ច្រាបព្រៃ ឬ ព្រាយខ្លា (ខ្លាសីល៏)
....................................
តាមពិតទៅរហសនាមព្រាយខ្លា ច្រាបព្រៃ ឬខ្លាច្រាប
គឺជាឈ្មោះតែមួយដែលប្រជាជនខ្មែរយើងនិយមហៅតាមតំបន់តែប៉ុណ្ណោះ។
ច្រាបព្រៃ
សំដៅដល់វិញ្ញាណដែលបំភ័ន្ត បំភ័យអោយកើតការភ័យខ្លាចដែលស្ថិតនៅក្នុងព្រៃ
ឬវិញ្ញាណដែលសណ្ធិតនៅក្នុងសត្វខ្លា
ដោយសារភាគច្រើនវិញ្ញាណអស់ទាំងនោះត្រូវបានសំលាប់ដោយសត្វខ្លា ។
ហើយរឹតតែពិសេសជាងនេះទៅទៀតនោះ បើសិនខ្លានោះធ្លាប់សម្លាប់មនុស្សទៀតផង
វិញ្ញាណដែលនៅកាន់សត្វខ្លានោះរឹតតែខ្លាំងក្លាថែមទៀត ពន្លឺរនៃញ្ញាណតែងបង្ហាញនៅថ្ងាស់នៃសត្វខ្លា
នោះនាពេលរាត្រី គ្រប់អ្នកប្រម៉ាញ់សត្វខ្លាទាំងអស់
តែងធ្វើធ្នាក់ខ្លានៅលើដើមឈើខ្ពស់ៗ ព្រោះបើធ្វើនៅទីដែលទាប
អាចហ្នឹងសត្វខ្លាហែកជាចំនីវិញបាន ។ គ្រប់សត្វព្រៃសាហាវៗទាំងអស់ មិនថា ខ្លា គោព្រៃ
ក្របីព្រៃ នោះទេ នៅពេលដែលយើងបាញ់ចំវា ហើយទីតាំងដែលយើងបាញ់នៅកន្លែងណា
វាហ្នឹងហក់បុកចំកន្លែងនោះតែម្តង រួចហើយវាហ្នឹងស្លាប់នៅកន្លែងនោះ
បើមិនធ្វើធ្នាក់អោយខ្ពស់នោះទេ និងត្រូវស្លាប់ទាំងសត្វនិងអ្នកបាញ់នោះជាមិនខាន ។
និយាយអំពីខ្លាដែលមានវិញ្ញាណកាន់វិញម្តង នៅពេលដែលយើងបាញ់ត្រូវភ្លាម
ពន្លឺដែលនៅលើក្បាលរបស់វា នឹងរលត់ភ្លាម
ហើយរំពេចនោះហ្នឹងលឺសម្លេងស្រែកសន្ធឹកពេញព្រៃអោយជួយផង ជួយផង ជួយផង
ដូចសំលេងកំណាចអ្វីម្យ៉ាង ធ្វើអោយយើងភ័យខ្លាច
ជួនកាលទៀតបែរជាបង្ហាញអោយឃើញជារូបផ្សេងៗ ដូចជាឃើញរូបម្តាយយើងស្រែកអោយជួយ
ឃើញអ្នកផ្ទះឈឺមកបក់ដៃហៅ អោយយើងចុះពីធ្នាក់ បើព្រាននោះមិនមានបទពិសោធន៏ទេ និងត្រូវបានវាពង្វក់បាននោះ
ក៏ចុះមកតាមការដង្ហើយហៅនោះ ហើយខ្លាដែលយើងបាញ់នោះហ្នឹងហែកយើងស្លាប់
ជាមួយគ្នាជាមិនខានឡើយ ។ សម្លេងសន្ធឹកពេញព្រៃ ឬសម្លេងដង្ហើយហៅអោយជួយនោះហើយដែលគេហៅថា
ច្រាបព្រៃ នោះឯង ។ អំពីច្រាបព្រៃនោះដែរ មានតំណាលប្រហាក់ប្រហែលគ្នា
ពីតំបន់មួយទៅតំបន់មួយទៀត ដែលយើងទទួលបានតំណាលនេះពីព្រានព្រៃ នៅខេត្តក្រចេះ
ពីព្រានព្រៃនៅខេត្តរតនៈគិរី និង ពីព្រានព្រៃ នៅខេត្តព្រះវិហារ
ស្ទើរតែដូចគ្នាបេះបិទតែម្តង។
......................................................
ព្រាយខ្លា
ឬខ្លាសីល៏
ខ្លាជាស្តេចប្រម៉ាញ់ក្នុងព្រៃ
ដែលនរណាៗក៏ខ្លាចរអា មិនថាខ្លួនជាព្រានព្រៃខ្លាំងយ៉ាងណាក៏ដោយ អោយតែភ្លាត់ស្នៀត
ប្រាកដ ជាបរណា ជាមិនខានឡើយ ។
ព្រាយខ្លាជាខ្លាស្តេចព្រៃ
ដែលមានអ្នកកាន់ តាមថែររក្សា នៅពេលយប់ មានពន្លឺចេញពីថ្ងាស់របស់ខ្លា
ជាអ្នកបង្ហាញផ្លូវកុំអោយមានគេមកយាយីបាន ។ ព្រាយខ្លា អាចក្រឡាខ្លួនអោយយើងឃើញ ស្រស់ៗ
នៅនឹងភ្នែក មានគ្រប់សណ្ធាន ពេលខ្លះឃើញជាម្តាយ របស់យើងកំពុងឈឺធ្ងន់
ឃើញបងប្អូនសាច់ញាតិ ឬអ្នកជាទីស្រលាញ់ ស្រីស្អាត់ មានអ្នកស្លាប់ ។
ធ្វើអោយយើងវង្វេងស្មារតី ចុះពីលើដើមឈើមកជួយអ្នកដែលយើងបានឃើញនោះ ប៉ុន្តែរូបទាំងនោះ
គឺជា ការបំពាន់របស់ព្រាយខ្លា ។ បើពពួកព្រានព្រៃទាំងឡាយ ទប់អារម្មណ៏មិនបាន
នោះច្បាស់ជាត្រូវព្រាយខ្លា ហែកស៊ីជាក់ជាពុំខានឡើយ ។
.............................................
(ដកស្រង់ពីឯកសារ បារមីព្រះមុន្នីឥសីខ្លា ភ្នំបាណន់ ខេត្តបាត់ដំបង និង
ឯកសារមួយចំនួនទៀត ចែកជូនជាចំនេះដឹង ។ ឯកសារទាំងនេះ នៅមិនទាន់ពេញលក្ខណះនោះឡើយ ដូចនេះសូមទទួលយកនូវចំនុចខ្វះខាត់
តាមរយះការផ្តល់ជាយោបល់ របស់រៀមច្បង លោកគ្រូទាំងឡាយ ) ។
ថ្ងៃ១២រោជ
ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ (១២-១១-២០២០)
(រូបភាព ដកស្រង់ពីបណ្តាញសង្គម)
0 Comments