បន្ទាប់ពីមានការផ្លាស់ប្តូរសាសនា នាចុង សតវត្សរ៍ ទី ១៣-១៤ នៃ គ្រិស្តសករាជមក ការបូជាសត្វរមាសដែល ត្រូវបានគេ ចាត់ទុកថាជា ព្រះអាទិទេពរងតំណាងឲ្យ ព្រះអគ្គី ឬ ព្រះភ្លើង ត្រូវបានរលត់ ។ ដោយសារតែ ប្រការនេះហើយទើបតួនាទី របស់សត្វរមាស ត្រូវបានគេបំភ្លេច ឬ មើលរំលងក្នុងអត្ថបទសិក្សាស្រាវជ្រាវ ។ ប៉ុន្តែ ដោយសារ សារសំខាន់នៃសត្វនេះទើប យើងមិនអាចមើលរំលងបាន ។
នៅក្នុងអត្ថបទដខ្លីនេះដែលជាសម្រង់
ឯកសារ រូបភាព យើងមិនផ្តោតការយកចិត្តទុកដាក់លើជំនឿ ឬ អត្ថិភាព ផ្នែកនិមិត្ត រូបភាព
នៃ សត្វរមាសទេ ។ ដើម្បីរំឮក តួនាទី នៃសត្វនេះក្នុងសតិអារម្មណ៍របស់ មនុស្ស ខ្មែរ
បុរាណយើង គ្រាន់តែសូម បង្ហាញនូវរូបភាពឯកសារពាក់ព័ន្ធមួយចំនួនប៉ុណ្ណោះ
តាមសម័យកាលនីមួយៗ នៃ ប្រវត្តិសាស្ត្រកម្ពុជាដោយមិន ធ្វើ ការវិភាគស៊ីជម្រៅ ។
ជាបឋមសូមជម្រាបថាពាក្យ
រមាស ដែលមានក្នុងសិលាចារឹក ខ្មែរ នាសម័យបុរាណគឺជាពាក្យ មន - ខ្មែរ ហើយពាក្យ
នេះនៅតែមានក្នុងភាសា ខ្មែរទំនើបរហូតដល់សព្វថ្ងៃ ។ ម្យ៉ាងវិញទៀតពាក្យ ខ្មែរ
បុរាណនេះក៏នៅតែ ប្រើប្រាស់ក្នុង សហគមន៍ ខ្មែរ នៅ ប្រទេសថៃសព្វថ្ងៃ ដែរ ។
បើសំអាងលើចម្លាក់មួយចំនួន
ធ្វើអំពី សំរិទ្ធិ ដែលគេបានជួបប្រទះនៅស្ថានីយ៍ ភូមិស្នាយ
ក្នុងខេត្តបន្ទាយមានជ័យបច្ចុប្បន្ន យើងអាចនិយាយបានថាជនជាតិខ្មែរ ពី ដើម នាសម័យ
បុរេប្រវត្តិសាស្ត្រ បាន គោរពបូជាសត្វរមាសរួចទៅហើយ ។ គួរឲ្យសោកស្តាយណាស់ ព្រោះ
ចម្លាក់សិល្បៈបុរាណទាំងនោះ ដែលយើងមានតែ រូបភាពមិនត្រូវបានរក្សាទុកក្នុងសារមន្ទីរ
ជាតិដោយការជួញដូរ ។
ដោយឡែកតាមការស្រាវជ្រាវរបស់
យើងក៏បានដឹងទៀតថានៅស្ថានីយ៍ភូមិ បានឈៀង ឯណោះវិញក៏មានការសូន
រូបសត្វរមាសអំពីដីដុតផងដែរ ។ ទាំងនេះមានន័យថាមុនឥណ្ឌូរូបនីយកម្ម
ដែលសត្វរមាសដែលបានក្លាយទៅជា យានជំនិះរបស់ ព្រះ ភ្លើង ឬ ព្រះអគ្គី ដូច
ករណីចម្លាក់បន្តប់ លើសសរ ក្លោងទ្វារ នៃ ទីក្រុង អង្គរបុរី ជាភ័ស្តុតាង ហើយ
ដោយសារតែដោយមូលហេតុនេះហើយ ទើបនាំឲ្យកើតពាក្យរមាស ភ្លើង នៅ សម័យ ក្រោយអង្គរ ។
វត្តមានរបស់សត្វរមាសនៅអង្គរបុរី
អតីត ព្រះរាជាណាចក្រកម្ពុជានាសម័យ នគរ ភ្នំ ឬ ហ្វូ - ណន មិនមែនជារឿង ផ្លែក នោះទេ
ពីព្រោះចំពោះមនុស្ស ខ្មែរ បុរាណ នាសម័យប្រវត្តិសាស្ត្រ សត្វរមាសគឺជាសត្វអច្ឆរិយៈប្រកបដោយ
បុណ្យបារមីគួរឲ្យខ្លបខ្លាច ។ ម្យ៉ាងវិញទៀតខ្មែរនាជំនាន់នេះគេជឿទាំងអស់គ្នាថាសត្វនេះតំណាងឲ្យធាតុភ្លើងផងដែរអ្វីដែលមិនផ្ទុយនិងមនោគមន៍វិទ្យាសាសនាឥណ្ឌា
ដែលព្រះភ្លើងត្រូវបានគេតំណាងដោយ ព្រះអគ្គី ឬ អគ្នី ។
បើនិយាយមួយបែបទៀត
ខ្មែរបុរាណមានជំនឿ ទៅលើសត្វរមាស ក៏ដូចទៅលើសត្វ ផ្សេងៗ ឯទៀតដែរ ហើយមូលហេតុជំនឿ
សាសនា ។ កុំភ្លេចថាក្នុងឋានៈជាយានជំនិះរបស់ ព្រះអគ្គីសត្វរមាសត្រូវបានគេ ឆ្លាក់លើក្បាច់ផ្តែរ
ដែលតំណាងទេវតារក្សា ទិសទាំង ៩ នព្វគ្រោះ នាសម័យអង្គរគួរឲ្យគយគន់ជាអនេក ។
ចំពោះខ្មែរ
នាសម័យវប្បធម៌បាយ័ន យើងបានឃើញមានរូបចម្លាក់សត្វរមាសមួយចំនួនធ្លាក់នៅលើជញ្ជាំង
ប្រាសាទបន្ទាយឆ្មារ និង បាយ័ន ដែលពាក់ព័ន្ធទៅនឹង រឿងព្រេង និទាន
ដែលមានទេវកថាវិទ្យា ។ ក្រៅពីនេះគេក៏ បានឃើញមានចម្លាក់សត្វរមាសខ្លះទៀត ដែលជា
គ្រឿងតុបតែលំអតែទោះជាយ៉ាងនេះក្តីក៏វាបង្ហាញឲ្យឃើញនូវបរិស្ថាន ឬក៏ភាពផូរផង់
នៃធម្មជាតិ ខ្មែរ នាជំនាន់នោះ ។
ដោយសារតែមានគំនិតបែបនេះហើយ
ទើបគេសូនភាជន៍ នាសម័យអង្គរ បានយកសត្វនេះទៅតុបតែងលំអកុលាលភាជន៍ មួយចំនួន ។
វត្តមានរបស់ចម្លាក់សត្វរមាស នៅលើ ប្រាសាទ ឬ លើកុលាលភាជន៍ ធ្វើឲ្យយើងមានអារម្មណ៍ថា
ខ្មែរ នាសម័យបុរាណហាក់បីដូចជាមិនបានចែកអច្ឆរិយភាព និង ភាពធម្មតា គឺ
ភាពមិនស័ក្តិសិទ្ធិ ឲ្យដាច់ស្រឡះពីគ្នា ឡើយ ។ ហើយ ទំនៀមទម្លាប់នេះបានស្ថិតស្ថេរ
រហូតដល់ សព្វ ថ្ងៃ ។ ឧទាហរណ៍ មួយជាក់ស្តែង ដើម្បីព្យាបាលជម្ងឺ ឬ រោគា ក្បួន
ថ្នាំបុរាណ បានចែងថាគេ ត្រូវលាយ ជាមួយឈាមសត្វរមាស ទើបស័ក្តិសិទ្ធិ ។ ការរកឃើញមួយ
ថ្មីៗ ទៀត ដែលអាចបញ្ជាក់អំពីភាពត្រឹមត្រូវ នៃទស្សនៈនេះ គឺ ចម្លាក់
ថ្មកិនថ្នាំមួយនៅអង្គរបុរីដែលមាន រាងទៅជាសត្វរមាស ។ សត្វរមាសបុរេអង្គរ នេះមានមុខងារថែរក្សារោគ
។ ទង្វើនេះ ប្រហែលមកពីគេគិតថាឈាម រមាស ពិតជា មាន គុណសម្បត្តិ ដ៏វិសេសវិសាលពិតៗ ។
ខាងលើនេះស
ឲ្យឃើញថា វិចិត្រករ ខ្មែរ នា សម័យអង្គរ បានបញ្ចូលទស្សនៈ ខាងលើនេះដែល
ប្រកបដោយភាពអាថ៌កំបាំង ក្នុង សម្មិតកម្មរមាសយ៉ាង ប្រាកដ ។
សូមរំ
ឮកថាគម្ពីសាសនាឥណ្ឌា ពុំដែល បាននិយាយដល់សត្វរមាសនៅ តំបន់ ព្រៃភ្នំ ហេមពាន្ត
ឡើយដែលជាសត្វ សក្ការៈ ។ ទោះបីជាសត្វរមាសបានផុតរលត់ ពូជនៅលើទឹកដី ខ្មែរ
បច្ចុប្បន្នហើយក្តី លើកលែងតែ នៅក្នុង អតីតដែនដីសណ្តកម្ពុជាក្រោម ដូចជានៅម្តុំដូនណៃជាដើម
ដែលបណ្តាលពីការសម្លាប់រង្គាលដើម្បីយកស្នែង ធ្វើថ្នាំប៉ូវ ក៏នៅមានស្ថាននាមជាច្រើនទាក់ទិននឹងសត្វ
នេះនៅខ្ពង់រាបនគររាជសីមានិងនៅក្នុង ព្រះរាជាណាចក្រ កម្ពុជា នៅឡើយ ។ ដូច្នេះ
ស្ថាននាមក៏ដូចជាវត្ថុសិល្បៈ បុរាណគ្រប់សម័យកាល នៅតែមានតម្លៃ វប្បធម៌
សម្រាប់យើងដដែលដែលចង់ ស្វែងយល់ អំពី ខ្មែរ ។
ជាពត៌មានបន្ថែមសូមរំឭកថា
នាសម័យអង្គរ ជាពិសេសសម័យចតុមុខ សត្វរមាស ត្រូវបានគេបញ្ខូលក្នុងក្បួន ហែព្រះ សពព្រះមហាក្សត្រខ្មែរទាំងឡាយ
លើកលែងតែករណី ព្រះបាទនរោត្តម សីហនុ តែប៉ុណ្ណោះក្នុងឋានៈជាសត្វ ហេមពាន្ធទ្រ កោដ្ឋដាក់ព្រះអដ្ធិធាតុ
លើខ្នងរបស់ខ្លួន ។
សង្ខេបសេចក្តីមកការបូជាសត្វរមាស
ថ្វីត្បិតតែមានភាពចុះ សម្រុងគ្នាជាមួយនិមិត្តរូប នៃព្រះអគ្គីដែលមានប្រភពពី ឥណ្ឌា
ក៏ប៉ុន្តែពុំមែនស្ថិតក្នុងបញ្ញាត្តិកម្មស្តីពីពិភពលោក ឬ ចក្រវាឡ នៃគំនិតរបស់ជនជាតិឥណ្ឌា
ឡើយ ។ វាគឺជា កេរ្តិ៍ដំណែល វប្បធម៌ មនខ្មែរ របស់ជនជាតិខ្មែរ ៕
ត្រា
ណេ
0 Comments