Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

#ព្រះនាគាសនៈ ឬ កូប

គ្រឿងសម្រាប់ព្រះរាជាប្រើប្រាស់នាសម័យបុរាណមានច្រើនដែលប្រើប្រាស់ក្នុងពិធីសំខាន់ៗ ដែលបច្ចុប្បន្នស្ទើតែពុំមានអ្នកស្គាល់ ហើយស្ទើតែលែងឃើញរូបរាងទៅហើយនោះ ហើយមួយចំនួនបានស្គាប់តាមរយៈរូបភាពតែប៉ុណ្នោះ ។ ដែលថ្ងៃនេះដែលយើងនឹងលើកយកនូវ #ព្រះនាគាសនៈ #កូប មកជំរាបជូនដូចតទៅ

#ព្រះនាគាសនៈ #កូប ជាទីសេនាសនៈមានដំបូលសណ្ឋានដូចខ្យង សម្រាប់ដាក់លើខ្នងព្រះទីនាំងគជេន្ទ្រ(ដំរីព្រះមហាក្សត្រ)។ យើងសង្កេតឃើញថា ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះមហាក្សត្រកម្ពុជាពីអតីត ក្នុងក្បួនប្រទក្សិណព្រះនគរ ព្រះមហាក្សត្រតែងគង់ប្រថាប់លើព្រះទីនាំងគជេន្ទ្រ ដែលប្រដាប់ព្រះនាគាសនៈឬកូបនេះ ។ ព្រះនាគាសនៈ មានដំបូលរាងមូលមានក្បាច់ជាផ្កាលំអរ ញ៉ែងធ្វើពីឈើមានឆ្លាក់ក្បាច់ប្រណិត និងមានព្រះសាណិយា នៅពីក្នុង។ ព្រមដោយប្រដាប់គ្រឿងរាជូបភោគ មានពានរងព្រះហិប ព្រះសុពណ៌ស្រី កំសៀវទឹក។ មានព្រះសាស្ត្រាវុឌគឺ ព្រះទម្រង់អសិជប៉ុន និង ព្រះទម្រង់គទាវុឌ (ព្រះទណ្ឌៈ)។ ព្រះនាគាសនៈ ឬ កូប នេះមានច្រើនប្រភេទ ប្រើតាមលំដាប់ថ្នាក់ សម្រាប់ព្រះមហាក្សត្រ រាជវង្សជាន់ខ្ពស់ និងមន្ត្រីធំៗ។























ប្រភព : បុរាណាចារ្យ


Post a Comment

0 Comments