ប្រវត្តិដាវដែកកំពង់ស្វាយ ក្លាយជាកំណត់ត្រា និងជានិមិត្តសញ្ញា របស់ ខេត្តកំពង់ធំ ដែលបុព្វបុរសដើមជនជាតិគួយបន្សល់ទុករហូត មកដល់ សព្វថ្ងៃនេះ ហើយត្រូវបានរដ្ឋបាលខេត្តកំពង់ធំ ផ្តួចផ្តើមសាងសង់រូបសំណាកឡើង ដើម្បីទុកជាកេរ្តិ៍មរតក និងអភិរក្សទុកសម្រាប់កូនចៅជំ នាន់ក្រោយបានដឹងពីប្រវត្តិដាវនេះផង។
រូបសំណាកដាវដែកកំពង់ស្វាយ នៅផ្លូវចេញទីរួមខេត្តឆ្ពោះ ទៅកាន់ ខេត្តសៀមរាប ដែលត្រូវបានសាងសង់អស់រយៈពេល៨ខែ ក្នុងឆ្នាំ ២០១៩ ដោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានឲ្យដឹងពីប្រវត្តិដាវនេះថា មុន នឹងសាងសង់រូបសំណាកនេះ ទាំងអាជ្ញាធរដែនដី និងមន្ត្រីជំនាញបាន សិក្សាស្វែងយល់ទៅដល់ទីតាំងស្លដែក របស់បងប្អូនជនជាតិដើមភាគតិចគួយយើងតែម្តង ដែលឋិតនៅក្នុងឃុំប្រាសាទសម្បូរ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ។
លោកអភិបាលខេត្ត បានបន្តថា ដាវដែកកំពង់ស្វាយ ឬដាវ៧ មាន ប្រវត្តិកកើតឡើងពីកន្លែងស្លដែក របស់ជនជាតិដើមភាគតិចគួយ ដោយចាត់ទុកថា ជាដាវល្បីល្បាញដ៏ពិសិដ្ឋ។
យោងតាមកំណាព្យរបស់អ្នកស្រុកតំបន់នោះ បានលើកឡើងថា ដាវ អើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ដងកេរ្តិ៍ពីឪពុក ស្រោម កេរ្តិ៍ពីម្តាយ ដាវដែកកំពង់ស្វាយ កំចាយអស់មារសត្រូវ។ ដាវដែកនេះ មានប្រវត្តិតៗមកទៀតថា ដាវ៧ ចាប់មានន័យថា ចាប់ដង រងឆាយ វែងកូរ រងសម្បត្តិ ផាត់នគរ វរជ័យមានលាភ តាមរយៈ គម្ពីរចាប់បាន រត់ៗមាត់រហូតរៀងមក។
លោកអភិបាលខេត្ត បានបញ្ជាក់បន្តថា កំពង់ស្វាយពីមុនជាខេត្តមួយ ដ៏ធំ ដែលមានភាគខ្លះនៃខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែង ហើយការ សាងសង់រូបសំណាកដាវដែកកំពង់ស្វាយនេះឡើង សម្រាប់ទុកជា កេរ្តិ៍មរតកនិងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយបានដឹងផងដែរ។
លោកប្រធានមន្ទីរវប្បធម៌
និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានមាន ប្រសាសន៍ថា បងប្អូនជនជាតិដើមភាគតិចគួយ ជាច្រើនក្នុងស្រុក កំពង់ស្វាយ ប្រកបមុខរបរជាជាងដែក
និងជាជាងស្លដែករហូតមក
ដល់បច្ចុប្បន្ននេះ លែងផលិតដាវដែកទៀតហើយមកធ្វើតែកាំបិតចប ពូថៅ វិញ។ ដាវដែកកំពង់ស្វាយមានភាពល្បីល្បាញក្លាយជា ដាវពិសិដ្ឋក្នុងរជ្ជកាលឆ្នាំ១៦០៣
សម័យមេទ័ពតេជោមាស៕
ប្រភព: https://kronglungvek.blogspot.com/2020/10/blog-post_14.html













0 Comments