Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

តើអ្វីជា ជម៤ ? តើគេប្រើជមនេះក្នុងពិធីអ្វីខ្លះ ? | what is Chorm 4 ?

កាលណាគេចូលរួមក្នុងពិធីប្រពៃណីមួយចំនួនរបស់អ្នកស្រុកអង្គរ ដូចជា ពិធីលៀងមេមត់ ចូលរូប ឡើងអ្នកតា បង្កក់កូន ជាដើម គេតែងឮ ចាស់និយាយគ្នាពីការរៀបចំស្លាធម៌ បាយសី និងជម ដែលជាគ្រឿងរណ្តាប់។ បើក្នុងពិធីបញ្ចូលរូប «​ជម» គឺជាគ្រឿងរណ្តាប់ដែលគេមិនអាចខកខាននោះទេ

តើអ្វីជា«​ជម»​? គេប្រើជមនេះក្នុងពិធីអ្វីខ្លះ ?
តាម
ការពន្យល់របស់អ្នកស្រីគង់ ដែលជាគ្រូបញ្ចូលរូប និងព្យាបាលជំងឺនៅភូមិនគរក្រៅ ដែលជាភូមិនៅជាប់នឹងបរិវេណក្រុងអង្គរធំ ជម៤ គឺជាគ្រឿងរណ្តាប់មួយជើងពានតូច ដែលក្នុងនោះឃើញមានម្លូដុំ ហើយក្នុង មួយដុំមានសន្លឹក មានស្លាដុំ ទៀនដើមនៅគ្រប់ខាង និងដើមទៀតដាក់បញ្ឈរត្រង់កណ្តាលលើអង្ករមួយកូនពែង ធូបសរសៃ និងប្រាក់៦០០រៀល។ គេតែងឃើញជមនេះ ត្រូវបានរៀបចំអមជាមួយនឹងបាយសីដែលធ្វើពីដើមចេក ដែលដោតផ្កា ទៀន ធូប ស្ទើរតែគ្រប់កិច្ចពិធី ។

តាមការរៀបរាប់របស់គ្រូបញ្ចូលរូបរូបនេះបញ្ជាក់ថា គេប្រើជមនេះនៅក្នុងកិច្ចពិធី សំខាន់ទាក់ទងនឹងគ្រូកំណើត ដូចជាពិធីបញ្ចូលរូបជាដើម ។ ការរៀបចំជមនេះ បើចំពោះអ្នកដែលមានគ្រូកាន់ដូចជាអ្នកស្រីជាដើម ត្រូវធ្វើតម្កល់ទុកជាប្រចាំលើអាសនៈ មួយសីល(៧ថ្ងៃ ឬថ្ងៃ) ទើបដូរម្តង ហើយត្រូវរក្សាជាប្រចាំ។ បើក្នុងកិច្ចពិធី ផ្សេងៗ គេគ្រាន់តែរៀបចំចប់ពិធីក៏រុះរើបាន ៕










ប្រភព: https://kohsantepheapdaily.com.kh/article/160744.html

 


Post a Comment

0 Comments